ក្រុមហ៊ុនផលិតលោហធាតុរបស់ឥណ្ឌូនេស៊ីចុះ MoU ជាមួយក្រុមហ៊ុន Hyundai ផ្គត់ផ្គង់អាលុយមីញ៉ូម

ក្រុមហ៊ុនលោហធាតុឥណ្ឌូណេស៊ី PT Adaro Minerals Indonesia, Tbk បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Hyundai Motor Company របស់កូរ៉េខាងត្បូង លើការផ្គត់ផ្គង់អាលុយមីញ៉ូមសម្រាប់ការផលិតរថយន្ត។ សេចក្តីថ្លែងការណ៍បាននិយាយថា នៅក្រោម MoU ក្រុមហ៊ុន Hyundai នឹងធានាសិទ្ធិក្នុងការទិញអាលុយមីញ៉ូមដែលផលិតដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Adaro PT Kalimantan Aluminum Industry នៅដំណាក់កាលដំបូងនៃការផលិត។ លោក Christian Ariano Rachmat ប្រធានក្រុមហ៊ុន Adaro Minerals បាននិយាយថា “យើងសង្ឃឹមថានឹងសម្រេចបាននូវកាលបរិច្ឆេទប្រតិបត្តិការពាណិជ្ជកម្មនៅត្រីមាសទី១ ឆ្នាំ ២០២៥ ហើយផលិតអាលុយមីញ៉ូមបាន ៥០០ ០០០ តោនក្នុងមួយឆ្នាំក្នុងដំណាក់កាលដំបូង” ។ គួរបញ្ជាក់ថា Adaro Minerals គឺជាអង្គភាពនៃក្រុមហ៊ុនរុករករ៉ែធ្យូងថ្មធំជាងគេទីពីររបស់ឥណ្ឌូនេស៊ី Adaro Energy។ កាលពីឆ្នាំមុន Hyundai Motor Group និង LG Energy … Continue reading ក្រុមហ៊ុនផលិតលោហធាតុរបស់ឥណ្ឌូនេស៊ីចុះ MoU ជាមួយក្រុមហ៊ុន Hyundai ផ្គត់ផ្គង់អាលុយមីញ៉ូម